ខ្សែបម្រើ Saul Niguez បានបញ្ចប់នៅការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Atletico Madrid ទៅកាន់ក្លឹប Sevilla កាលពីថ្ងៃចន្ទកន្លងទៅនេះ។
នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្លឹប Sevilla បានអោយដឹងថា៖ «កិច្ចព្រមព្រៀងត្រូវបានសម្រេចជាមួយនឹងក្លឹប Atlético de Madrid សម្រាប់កីឡាករ Saúl Niguez ។ Saul នឹងក្លាយជាកីឡាករទី ៤របស់យើងនៅក្នុងរដូវក្តៅ ហើយគាត់បានមកដល់ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងលទ្ធភាពនៃការពន្យាកុងត្រានៅចុងរដូវកាល ២០២៤-២៥»៕