ក្លឹប Al-Nassr ដាក់សំណើរផ្ទេរយកអ្នកចាំទី Ederson

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al-Nassr នៅ Saudi Pro League បានរាយការណ៍អំពីការដាក់សំណើរដំបូងដែលមានតម្លៃ ៣០លានអឺរ៉ូសម្រាប់ការផ្ទេរយកអ្នកចាំទី Ederson ពីក្លឹប Manchester City។

ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបម្ចាស់ជើងឯក Premier League បានត្រៀមក្នុងការបដិសេធនៅសំណើរនេះ ខណៈពួកគេបានទាមទារតម្លៃច្រើនជាង ៥០លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិប្រេស៊ីល។ កីឡាករបានរាយការណ៍អំពីការព្រមព្រៀងក្នុងការផ្ទេរទៅកាន់មជ្ឍឹមបូព៌ា ប៉ុន្តែការផ្ទេររបស់គាត់អាស្រ័យទៅលើការចរចារវាងក្លឹបទាំង ២៕