មានក្លឹបកំពុងចរចាចង់បាន Balotelli

0

យោងតាមការចេញផ្សាយរបស UOL បានអោយដឹងកីឡាករ Balotelli កំពុងពិភាក្សាជាមួយក្លឹប Corinthians ជុំវិញការផ្ទេរទៅកាន់ប្រទេសប្រេស៊ីលពីក្រុមទួរគី Adana Demirspor ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បច្ចុប្បន្ន​មាន​អាយុ ៣៣ ឆ្នាំ ហើយគាត់​បាន​ទាមទារ​ប្រាក់ឈ្នួលចំនួន ៤លាន​ផោន​ក្នុង​មួយ​រដូវ​កាល ដែល​ប្រមាណ ៧៥,០០០ផោន​ក្នុង​មួយ​សប្តាហ៍។

កីឡាករ Balotelli កំពុងស្នាក់នៅជាមួយក្រុម Adana ដោយពួកគេមានជម្រើសក្នុងការពន្យាកុងត្រានៅរដូវកាលបន្ទាប់ទៀតសម្រាប់កីឡាកររូបនេះ។ ប៉ុន្តែក្លឹបនៅមិនទាន់ប្រើប្រាស់ជម្រើសបន្តកុងត្រានេះទេ បើទោះបីជាកីឡាករ Balotelli បានស៊ុតបញ្ចូលទី ៧គ្រាប់ក្នុងការបង្ហាញខ្លួន ១៦ដងកាលពីរដូវកាលមុន។

ក្លឹប Corinthians បាននាំយកលោក Ramon Diaz មកធ្វើជាអ្នកចាត់ការថ្មី ហើយពួកគេកំពុងរង់ចាំអ្នកចាត់ការរូបនេះធ្វើការលើកិច្ចព្រមព្រៀងផ្ទេរកីឡាករ Balotelli។ អ្នកតំណាងរបស់ខ្សែប្រយុទ្ធបានធ្វើការពិភាក្សាជាមួយនឹងក្លឹបនៅប្រេស៊ីលអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ។

កីឡាករ Balotelli មានអាជីពដ៏អស្ចារ្យមួយនៅអ៊ីតាលីដោយឈ្នះពាន Serie A បីដងជាមួយ Inter ក៏ដូចជា Coppa Italia និង Champions League ។ ហើយកាលនៅក្លឹប Manchester City គាត់បានឈ្នះពាន Premier League និង FA Cup ផងដែរ៕