Man Utd ចង់បានខ្សែបម្រើសញ្ជាតិហូឡង់ម្នាក់ទៀត

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester United កំពុងកំណត់គោលដៅផ្ទេរទៅលើកីឡាករ Xavi Simons របស់ Paris Saint-Germain នៅរដូវក្តៅនេះ ខណៈដែលកីឡាករសញ្ជាតិហូឡង់ចង់ចាកចេញពីក្លឹបយក្សនៅបារាំង។

ក្លឹប RB Leipzig, Bayern Munich និង Man Utd គឺសុទ្ធតែជាក្លឹបដែលបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាកសញ្ជាតិហូឡង់រូបនេះ។ អនាគតរបស់កីឡាករ Simons នៅក្លឹប PSG នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្តែគាត់ចង់បានពេលវេលាលេងអោយបានទៀងទាត់ ហើយនេះជាកត្តាដែលធ្វើអោយកីឡាករវ័យ ២១ឆ្នាំរូបនេះនឹងចាកចេញពីក្លឹប SPG នៅរដូវក្តៅ៕