ឧត្តរមានជ័យ៖ ដោយអនុវត្តតាមបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧និង០២នាទី លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ត្រពាំងប្រាសាទ បានចាត់លោកវរសេនីយ៍ទោ ផន ជាង អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំត្រពាំងប្រាសាទ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ មួយករណី ដោយប្រើនូវវិធានការជំនាញ ស្ថិតនៅភូមិទួលតាសេកឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សង្ស័យបានចំនួន០១នាក់ឈ្មោះ ម៉ុន ជាតិ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបច្ចុប្បន្នភូមិទួលតាសេក ឃុំ/ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានរកឃើញនិងដកហូតសម្ភារៈ វត្ថុតាងមានជាប់ខ្លួនលើជនសង្ស័យរួមមាន៖
១/ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន((ICE)ចំនួន១០កញ្ចប់ក្នុងនោះមាន០៩កញ្ចប់តូចនិង០១កញ្ចប់ធំ។
២/ទូរសព្ទដៃមួយគ្រឿង
៣/សម្ភារៈវេចខ្ចប់ និងឧបករណ៍បម្រើឲ្យប្រើប្រាស់នៅសារធាតុញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារៈវត្ថុតាងខាងលើ នាំយកមកឃាត់ខ្លួនកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីអនុវត្តនិតិវិធីបន្ត៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ