មានក្លឹបមួយទៀតចេញមកប្រជែងផ្ទេរយក Greenwood

0

យោងតាមការចេញផ្សាយរបស់ Sky Sports Italian បានអោយដឹងថាក្លឹប Lazio កំពុងបន្តធ្វើការទៅលើការខ្ចីជើងខ្សែប្រយុទ្ធ Mason Greenwood ពីក្លឹប Manchester United។ ក្លឹបនៅអ៊ីតាលីត្រូវធ្វើការប្រជែងជាមួយនឹងក្លឹប Marseille ដែលកំពុងពិភាក្សាជាមួយក្លឹប United ទៅលើការខ្ចីជើង Greenwood បូននឹងលក្ខខណ្ឌផ្ទេរជាអចិន្ត្រៃយ៍។

ក្លឹបបារាំងត្រូវបានរាយការណ៍ថាបានដាក់សំណើរតម្លៃ ២៧លានអឺរ៉ូទៅកាន់ក្លឹប Manchester United ដែលជាសញ្ញាណបង្ហាញអំពីការចង់បានកីឡាករវ័យ​ ២២ឆ្នាំរូបនេះអោយខានតែបាន។ ទោះបីជាមានការប្រជែងយ៉ាងខ្លាំងអំពីក្លឹប Marseille ក្នុងការផ្ទេរយកកីឡាករ Greenwood ក៏ដោយ ក៏ក្លឹប Lazio នៅតែមានសុទិដ្ឋិនិយមចំពោះឱកាសក្នុងការផ្ទេរមួយនេះដូចគ្នា។

ក្លឹបនៅអ៊ីតាលីបានបង្ហាញការប្តេជ្ញាក្នុងការបញ្ចុះបញ្ចូលក្លឹប United អោយពិចារណាលើសំណើរក្នុងការខ្ចីជើងរបស់ពួកគេ៕