ការប្រកួតកីឡាវាយកូនបាល់ពិភពលោក ក្រុមទី៤ Davis Cup ឆ្នាំ២០២៤ (Davis Cup Asia/Oceania Group IV) ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួតថ្ងៃទី៣ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺក្រុមម្ចាស់ផ្ទះកម្ពុជាបន្តប៉ះជាមួយក្រុមគុយវ៉ែត ដែលស្ថិតនៅក្នុងពូល B ជាមួយគ្នា បន្ទាប់ពី២ថ្ងៃកន្លងមក កម្ពុជាបានយកឈ្នះអ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ទាំងវិញ្ញាសាឯកត្តជន២ប្រកួត និងវាយគូ១ប្រកួត។
ម្ចាស់ផ្ទះកម្ពុជានឹងត្រូវប្រកួតជាមួយប្រទេសគុយវ៉ែត នៅក្នុងការប្រកួតចុងក្រោយនៃពូល B វេលាម៉ោង ៩:៣០ព្រឹកតទៅ នៅថ្ងៃទី១៣ ខែកក្កដានេះ។ គូរផ្សេងៗទៀតក៏ត្រូវចាប់ផ្តើមនៅម៉ោងដូចគ្នាដែរ ដូចជា ប្រទេសកៀហ្ស៊ីស៊ីស្ថានទល់នឹងប្រទេសកាតា ប្រទេសអ៊ីរ៉ាក់ទល់នឹងប្រទេសមីយ៉ាន់ម៉ា និងប្រទេសស្រីលង្កាទល់នឹងប្រទេសអារ៉ាប់រួម។
គួររម្លឹកថា នៅថ្ងៃទី២នេះ កាលពីថ្ងៃទី១១ ខែកក្កដា ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជាបានបន្តឈ្នះក្រុមជម្រើសជាតិកីឡាវាយកូនបាល់ប្រទេសមីយ៉ាន់ម៉ា ៣ទល់០ ក្នុងនោះពីរវិញ្ញាសាឈ្នះលើវិញ្ញាសាឯកក្តជន ដោយ កីឡាករ Mathew Krusling ប្រកួតឈ្នះ កីឡាករ មីយ៉ាន់ម៉ា Hein Latt Kyaw ក្នុងលទ្ធផល 6-4, 6-4 និងកីឡាករ ឡេង សារិនរាជ ឈ្នះកីឡាករ មីយ៉ាន់ម៉ា Aung Kyaw Naing ក្នុងលទ្ធផល 6-3, 6-2 ខណៈវិញ្ញាសាប្រកួតវាយគូ កីឡាករ ប៊ុន កេន្នី ចាប់ដៃជាមួយ កីឡាករ ឃ្លាំង ពន្លក ឈ្នះកីឡាករ មីយ៉ាន់ម៉ា Hein Htet Zaw និង Aung Myo Thant ក្នុងលទ្ធផល 7-5, 6-2។
នៅក្នុងពូលB នេះដែរ កាលពីថ្ងៃទី១១ ខែកក្កដា គឺក្រុមគុយវ៉ែត បានឈ្នះអ៊ីរ៉ាក់ ៣ទល់០ បន្ទាប់ពីកីឡាករ Alabdullah Bader ឈ្នះ Saidi Adel ៦-០ និង២-០, កីឡាករ Abdulgamid Mubarak ឈ្នះ Abdullah Ali Hatem ៦-២ និង៦-០ និងការប្ររកួតវាយគូ ឈ្នះ ៦-៣ និង៦-២។
ក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលទាំងពីរ នៅថ្ងៃសុក្រនេះ គឺនៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា នឹងត្រូវប្រកួតខ្វែងពូល ដោយលេខ១ ពូលA ប៉ះលេខ២ពូល B និងលេខ១ពូលB នឹងត្រូវប្រកួតជាមួយលេខ២ពូល A ហើយក្រុមឈ្នះៗចំនួន២ក្រុមនឹងបានឡើងទៅប្រកួតកម្រិត៣ Davis Cup នាឆ្នាំ២០២៥ ខាងមុខ៕