ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធហិង្សា វាយប្រតាយប្រតបគ្នាទៅវិញទៅមក

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆាំ​២០២៤ នៅ​ចំណុច​ក្បែរ​ក្រសួង​ដែនដី ផ្លូវ​លេខ​១០០៣ ក្រុម​ទី​៦ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ មាន​ករណី​ឈ្លោះប្រកែក​ពាក្យ​សម្ដី​រឿង​កន្លែង​លក់ដូរ​នៅ​ក្បែរ​គ្នា បណ្ដាល​ឱ្យ​រងរបួស​ទាំង​សងខាង​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​គា​ភី​ទាំង​សងខាង​មក​កាន់​ប៉ុស្តិ៍​នគរបាលរ​ដ្ខ​បាល​។

+​ភាគី​ទី​១៖
១. ឈ្មោះ ហ៊ុន រស់ ភេទ​ប្រុស មុខរបរ លក់ដូរ (​ប្តី​)​។
២. ឈ្មោះ ថន ស្រី ភេទ​ស្រី មុខរបរ លក់ដូរ (​ប្រពន្ធ​។

+​ភាគី​ទី​២៖
១. ឈ្មោះ រ៉​ន ផល ភេទ​ស្រី មុខរបរ លក់ដូរ​។
២. ឈ្មោះ គ្រុយ ក្រូច ភេទ​ប្រុស មុខរបរ លក់ដូរ​។
៣.​ឈ្មោះ ថន វិច្ឆិកា ភេទ​ប្រុស មុខរបរ លក់ដូរ​។
៤. ឈ្មោះ ហ៊ុ​ល កុសល​សំណាង ភេទ​ប្រុស មុខរបរ លក់ដូរ​។

សម្ភារ​ដកហូត​៖ ផា​ស្អាប់ ម៉ាក បា​ចា ពណ៌​ក្រហម ផ្លា​ក​លេខ បាត់ដំបង​១AD-៧៥៩៨ ជា​របស់​ឈ្មោះ ហ៊ុ​ល កុសល​សំណាង​, ម៉ូតូ Citi ១០០ ពណ៌ ក្រហម ផ្លា​ក​លេខ​ភ្នំពេញ ១BU-៩៩០១ សណ្ដោង​រឺ​ម៉ក ជា​របស់​ឈ្មោះ ថន វិច្ឆិកា , ម៉ូតូ Citi ១០០ ចាស់ គ្មាន​ផ្លា​ក​លេខ ស​ណ្ដោ​រឺ​ម៉ក ពណ៌​ក្រហម ជា​របស់​ឈ្មោះ ហ៊ុន រស់​, ម៉ូតូ​Honda C១២៥ ពណ៌​ខ្មៅ ផ្លា​ក​លេខ​ភ្នំពេញ ១HC-៨៥៧៣ សណ្ដោង​រឺ​ម៉ក ពណ៌​បៃតង ជា​របស់​ឈ្មោះ គ្រុយ ក្រូច​។

បច្ចុប្បន្ន​ភាគី​ទាំង​សងខាង សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ន​គេ​បាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕