Zirkzee កាន់តែកៀកមែនទៀនហើយ ក្នុងការផ្ទេរមកកាន់ទឹកដីអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United និងកីឡាករ Joshua Zirkzee កាន់តែខិតជិតក្នុងការព្រមព្រៀងគ្នាហើយ។

ក្លឹប Manchester United បានបញ្ជាក់ទៅកាន់ក្លឹប Bologna អំពីការឈានដល់កិច្ចព្រមព្រៀងគ្នាជាមួយនឹងកីឡាករ Zirkzee ទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន។ អ្វីគ្រប់យ៉ាងគឺព្រមព្រៀងគ្នាជាមួយនឹងភ្នាក់ងាររបស់កីឡាករ Zirkzee ហើយ នៅពេលនេះត្រូវបន្តដំណើរការផ្ទេរជាផ្លូវការ។

ក្លឹប Manchester United បានកំពុងពិភាក្សាជាមួយនឹងក្លឹប Bologna អំពីរចនាសម្ព័ន្ធនៃការផ្ទេរ…. ឫក៏ពួកគេនឹងបង់ប្រាក់តម្លៃ ៤០អឺរ៉ូដើម្បីផ្តាច់កុងត្រា។ កីឡាករ Zirkzee នឹងក្លាយជាកីឡាករដំបូងគេដែល INOES នឹងចុះហត្ថលេខាយកមកទឹកដី Old Trafford៕