យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Michael Olise បានចុះហត្ថលេខាក្នុងនាមជាកីឡាករថ្មីរបស់ក្លឹប Bayern Munich សម្រាប់កុងត្រារយៈពេល ៥ឆ្នាំ។
ក្លឹប Crystal Palace នឹងទទួលបានថ្លៃផ្ទេរ ៤៥លានផោន បូកនឹងតម្លៃបន្ថែម ៥លានផោន ខណៈការផ្តាច់កុងត្រានេះក៏មានបញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគតសម្រាប់កីឡាករផងដែរ។
កីឡាករ Olise បាននិយាយថា៖ «ការពិភាក្សាជាមួយនឹងក្លឹប Bayern គឺមានភាពវិជ្ជមាន ហើយខ្ញុំរីករាយសម្រាប់ការមកចូលរួមជាមួយនឹងក្លឹបធំដូច Bayern»៕