យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Stefan de Vrij បានបញ្ជាក់អំពីអនាគតគាត់ថា៖
«ខ្ញុំមានកុងត្រាជាមួយក្លឹប Inter ដល់ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងជម្រើសបន្ថែមទៀត ហើយខ្ញុំសប្បាយរីករាយនៅក្លឹបនេះ។ ខ្ញុំមើលឃើញអំពីអនាគតខ្ញុំនៅទីនេះ»។
ក្លឹបនៅ Saudi Pro League បង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ de Vrij កាលពីសប្តាហ៍កន្លងទៅ ប៉ុន្តែមិនមានការដាក់សំណើរជាផ្លូវកានោះទេ៕