ក្លឹប Arsenal នាំមុខ Chelsea និង Juventus ក្នុងការផ្ទេរកីឡាកររបស់ក្លឹប Bologna

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានធ្វើការទំនាក់ទំនងទៅកាន់ក្លឹប Bologna ដើម្បីចាប់ផ្តើមការពិភាក្សាសម្រាប់ការផ្ទេរកីឡាករ Riccardo Calafiori។

ការទំនាក់ទំនងនេះកើតឡើងបន្ទាប់ពីក្លឹប Arsenal ទទួលបានភ្លើងខៀវពីខាងកីឡាករទៅលើកុងត្រា និងគម្រោងរបស់ក្លឹប។ ការផ្ទេរនៅពេលនេះ គឺអាចស្រ័យទៅលើខាងក្លឹប ខណៈការចរចាចាប់ផ្តើមហើយ។ មិនមានបញ្ហាចោទទាក់ទង់នឹងលក្ខខណ្ឌផ្ទាល់ខ្លួនរបស់កីឡាករ Calafiori ប៉ុន្តែទាក់ទងនឹងតម្លៃផ្ទេរត្រូវធ្វើការយល់ព្រមព្រៀងរវាងក្លឹបជាមុនសិន។

ខាងក្លឹប Chelsea នៅតែតាមដានទៅលើស្ថានភាពមួយនេះ… ហើយក៏មិនទាន់ផ្ញើរសំណើរណាមួយទៅកាន់ក្លឹប Bologna នោះទេ ខណៈក្លឹប Juventus វិញបានបោះបង់ចោលនៅការផ្ទេរមួយនេះហើយ៕