ក្រោមការចង្អុលបង្ហាញរបស់លោក ឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ការដឹកនាំ បញ្ជាររបស់លោកវរសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរី នៅ ថ្ងៃទី ០៤ កក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកមង្គលបូរី បានសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលបន្ទាយនាង បានបន្តរចេញល្បាតឃ្លាំមើលទីតាំងចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលបានប្រមូលផ្តុំគ្នានៅក្នុងកញ្ចុះក្បែរផ្លូវលំ នៅភូមិអូរអណ្តូងកណ្តាល ឃុំបន្ទាយនាង បានឃាត់មុខសញ្ញាជួញដូរនិងប្រើប្រាស់នៅសារធាតុញៀន ចំនួន០៣នាក់បន្ថែមទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង ០៣ នាក់ត្រូវបាន កម្លាំងជំនាញផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕