កីឡាករ Sergio Gomez របស់ Man City រកបានក្លឹបថ្មីហើយ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Sergio Gomez ផ្ទេរទៅកាន់ក្លឹប Real Sociedad ខណៈការផ្ទេរបានសម្រេចបន្ទាប់ពីទទួលការចាប់អារម្មណ៍កាលពីសប្តាហ៍មុន។

កញ្ចប់ផ្ទេរនេះមានតម្លៃ ៩លានអឺរ៉ូ បូកនឹងលក្ខខណ្ឌលក់នៃពេលអនាគត ១៥% សម្រាប់ក្លឹប Manchester City ហើយក្នុងនោះ Man City ក៏នឹងរក្សាលក្ខខណ្ឌក្នុងការទិញត្រលប់មកវិញសម្រាប់កីឡាករ Gomez ដូចគ្នា៕