មកដឹងពីតម្លៃខ្លួនកីឡាករ Max Kilman ដែលនឹងផ្ទេរទៅកាន់ក្លឹប West Ham

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប West Ham បានព្រមព្រៀងក្នុងការចុះហត្ថលេខាយកកីឡាករ Max Kilman ក្នុងតម្លៃ ៤០លានផោនពីក្លឹប Wolves។

ការធ្វើតេស្តសុខភាពនឹងធ្វើឡើងបន្ទាប់ពីការនិយាយព្រមព្រៀងគ្នារវាងក្លឹបទាំង២ ខណៈលោក Lopetegui ចង់ផ្ទេរយកកីឡាករ Kilman ដែលជាអាទិភាពរបស់គាត់។ ក្លឹបកំពុងធ្វើការទំនាក់ទំនងដើម្បីរៀបចំឯកសារផ្ទេរ និងចុះហត្ថលេខាលើកុងត្រារយៈពេល ២៤ម៉ោងទៀត៕