Arsenal នឹងត្រូវប្រជែងជាមួយក្លឹបយក្សនៅ Serie A ដើម្បីចុះហត្ថលេខាយកខ្សែការពារជម្រើសជាតិអ៊ីតាលី

0

យោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Arsenal បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារសញ្ជាតិអ៊ីតាលី Ricardo Calafiori សម្រាប់ទីផ្សារដោះដូរនារដូវក្តៅនេះ។

ក្រុមកាំភ្លើងធំបានចាប់អារម្មណ៍ទៅលើទម្រង់លេងរបស់កីឡាករវ័យ ២២ឆ្នាំរូបនេះក្នុងការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលីនៅ Euro ២០២៤។

ទោះបីជាយ៉ាងណាក្រុមកាំភ្លើងធំនឹងត្រូវប្រកួតប្រជែងជាមួយនឹងក្លឹបយក្សនៅ Serie A គឺក្លឹប Juventus ដែលមានបំណងចង់ចុះហត្ថលេខាយកខ្សែការពារកណ្តាលរូបនេះផងដែរ៕