ឃាត់ខ្លួនមនុស្ស ៧នាក់ ពាក់ព័ន្ធករណី រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

0

ពោធិ៍សាត់៖ ដោយ​អនុវត្ត​បទបញ្ជា យ៉ាង​មុ​ឺ​ង​ម៉ាត់ និង​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ និង​ដោយ​មានការ​ដឹកនាំ​បញ្ជា និង​មតិ​ចង្អុល​ការ របស់​លោក​វរសេនីយ៍​កឯក នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ ២០២៤ វេលា​ម៉ោង ១៦​និង​៣៥​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្នាម​ព្រះ បាន​សហ​ការណ៍​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​បាកាន ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ប៊ុ​ង តាំងទី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​ចុះ​បង្ក្រាប​ករណី រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​លើក នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ងួ​ន ដា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្ថិត​នៅ​ភូមិ​អន្លង់​មាន ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

លទ្ធផល​: នាំ​ខ្លួន​មនុស្ស​បាន​ចំនួន ០៧​នាក់​៖
១.​ឈ្មោះ ងួ​ន ដា​រ៉ា អាយុ​៣១​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​អន្លង់​មាន ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។
២.​ឈ្មោះ ប្រាក់ សុវណ្ណ​: អាយុ​៣២​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ស្នាម​ព្រះ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។
៣.​ឈ្មោះ ដាំង ចិន្តា អាយុ​៣៣​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​អណ្តូង​សំបួរ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។
៤.​ឈ្មោះ ប៉ែន ណា​រ៉ាត់ អាយុ​៤១​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ដង​រ៉ុ​ង ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។
៥.​ឈ្មោះ ណាត សំណាង អាយុ​៣៣​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ក្រពើ​រោ​ទិ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។
៦.​ឈ្មោះ សុខ គា អាយុ​៣១​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ក្រពើ​រោ​ទិ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។
៧.​ឈ្មោះ ព្រិល វ៉ា​ន់​ស៊ី អាយុ​២៨​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ក្រពើ​រោ​ទិ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

​ដកហូត​វត្ថុ​តាង​រួម​មាន​៖
១/​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០២​កញ្ចប់ ទម្ងន់​១៤.៨៧ ក្រាម ថ្លឹង​ទាំង​សំបក
២/​កូន​ថង់​រំលែក​ថ្នាំ​មួយ​ចំនួន​ធំ
៣/​ប្រដាប់​ជក់​០១​កំ​ប្លេ
៤/​ដែកកេះ​ចំនួន​០២
៥/​អំ​ពូ​ល​សំរាប់​ជក់​ចំនួន​០១
៦/​ប្រដាប់​ចូក​រំលែក​ថ្នាំ​ចំនួន​០២( ដែក​០១, ទុយោ​០១)
៧/​ទូរស័ព្ទ​ដៃ​ចំនួន​០៧​គ្រឿង
៨/​កូនកាំបិត​ចំនួន​០១
៩/​កូន​កាបូប​ដាក់​គ្រឿងញៀន​ចំនួន​០១
១០/​លុយ​ខ្មែរ​ចំនួន​៧៥ ៥០០ រៀល
១១/​ម៉ូតូ​ស្មាស់​រ៉េ​វ៉ូ ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ 1X-0137
១២/​កាបូប​លុយ ០១
១៣/​កូន​កាបូប​ពណ៌​ផ្កាឈូក​ដាក់​គ្រឿងញៀន ០១
១៤/​កំប៉ុង​ហ្គា​ស ក្បាល​បាញ់ ០១

បច្ចុប្បន្ន​មនុស្ស​និង​វត្ថុ​តាង​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​៕