De Bruyne ត្រៀមពិភាក្សាជាមួយអ្នកតំណាងរបស់ក្លឹ​បថ្មី

0

យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាខ្សែបម្រើ Kevin De Bruyne របស់ក្លឹប Manchester City កំពុងរៀបចំធ្វើការពិភាក្សាជាមួយនឹងតំណាងមកពីខាង Saudi Pro League។ តារាឆ្នើមសញ្ជាតិបែលហ្ស៊ិកវ័យ ៣៣ ឆ្នាំដែលទើបនឹងឈានចូលដល់ឆ្នាំចុងក្រោយនៃកុងត្រាជាមួយក្លឹប Manchester City កំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបធំៗចំនួនពីរគឺ Al Ittihad និង Al Nassr ។

ខ្សែបម្រើរូបនេះមិនទាន់ធ្វើការសម្រេចចិត្តច្បាស់លាស់ទាក់ទងនឹងក្លឹបបន្ទាប់របស់គាត់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមួយចំនួនបានបង្ហាញថា គាត់បានបើកចំហចំពោះលទ្ធភាពក្នុងការផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ជាលីគមួយដែលកំពុងស្វែងរកនៅកីឡាករដែលមានទេពកោសល្យកំពូលៗនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕