យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Armando Broja បាននិយាយអំពីអនាគតរបស់គាត់ថា៖
«វាពិតណាស់ ខ្ញុំទទួលបានសំណើរពីក្លឹបនៅ Serie A, Bundesliga និង Premier League។ បន្តស្នាក់នៅក្លឹប Chelsea? វាគឺជាជម្រើស ខ្ញុំនៅមានកុងត្រាជាមួយនឹងក្លឹប Chelsea»។
វានៅតែរំពឹងទុកថាកីឡាករ Broja នឹងចាកចេញពីក្លឹប Chelsea ក្នុងលក្ខខណ្ឌផ្ទេរជាអចិន្ត្រៃយ៍សម្រាប់រដូវក្តៅនេះ៕