យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Álvaro Morata បញ្ជាក់ថាគាត់នឹងបន្តនៅ Atléti ថា៖ «ខ្ញុំមិនអាចគិតថាតើវាមានអារម្មណ៍យ៉ាងណាក្នុងការឈ្នះជាមួយនឹងការពាក់អាវមួយនេះ… ហើយខ្ញុំមិនអាចបញ្ឈប់វារហូតទាល់តែខ្ញុំសម្រេចវាបាន!»។
គួរបញ្ជាក់ថាកីឡាករ Morata បានច្រានចោលនៅសំណើរពីក្លឹបនៅអារ៉ាប៊ីសាអូឌីត ដូចដែលបានបង្ហាញទាំងស្រុងកាលពីពេលកន្លងមក៕