យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករ Mohammed Kudus ដែលមានតម្លៃ ៨៥លានផោន នឹងមិនមានប្រសិទ្ធិភាពនោះទេសម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះនេះ។
លក្ខខណ្ឌមួយនេះបានផុតកំណត់កាលថ្ងៃទី៣០ ខែមិថុនា ហើយ West Ham មានការជឿជាក់ថាអាចនឹងរក្សាទុកគាត់នៅក្លឹប។ កីឡាករ Kudus ស្ថិតនៅក្រោមកុងត្រាជាមួយនឹងក្លឹបរហូតដល់ខែមិថុនា ឆ្នាំ២០២៨ ជាមួយនឹងជម្រើសបន្តថែមមួយរដូវកាលទៀត៕