យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Matthijs de Ligt បានផ្តល់ភ្លើងខៀវសម្រាប់ការផ្ទេរទៅកាន់ក្លឹប Manchester United បន្ទាប់ពីមានការទំនាក់ទំងដោយផ្ទាល់ទៅកាន់ភ្នាក់ងាររបស់កីឡាករ។
សម្រាប់លក្ខខណ្ឌផ្ទាល់ខ្លួនមិនមែនជាបញ្ហានោះទេ ខណៈអ្នកនាង Pimenta ភ្នាក់ងាររបស់កីឡាករគឺបានចរចាជាមួយក្លឹប Manchester United តែមួយប៉ុណ្ណោះ ហើយជាក្លឹបអាទិភាពរបស់កីឡាករ។
នៅពេលនេះការផ្ទេរកីឡាករ de Ligt គឺអាស្រ័យទៅលើក្លឹប Manchester United និង Bayern ដែលកំពុងពិភាក្សាទៅលើលក្ខខណ្ឌក្នុងការផ្ទេរ៕