មកដឹងពីគំរោងរបស់ Man Utd ជាមួយកីឡាករ Matthijs de Ligt

0

ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាបានដាក់សំណើរទិញខ្សែការពារ Matthijs de Ligt របស់ក្លឹប Bayern Munich ដោយពួកគេបានកំណត់យកកីឡាករសញ្ជាតិហូឡង់រូបនេះជាគោលដៅផ្ទេរនៅរដូវក្តៅ។

នេះបើយោងតាមការចេញផ្សាយរបស់ De Telegraaf បានអោយដឹងថាក្លឹប Manchester United និងលោក Erik ten Hag មានគោលដៅតែមួយ ហើយបានរៀបចំសំណើរបើកចំហមួយសម្រាប់កីឡាករ De Ligt ដើម្បីសម្លឹងមើលការផ្ទេរកីឡាករសញ្ជាតិហូឡង់។

យោងតាមរបាយការណ៍កីឡាករ De Ligt នឹងត្រូវបានផ្តល់ជូនកិច្ចសន្យារយៈពេល ៥ឆ្នាំនៅពេលចុះហត្ថលេខាផ្ទេរមកកាន់ក្លឹបបិសាចក្រហម សម្រាប់ព័ត៌មានលម្អិតផ្សេងទៀតមិនទាន់ដឹងនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Sir Jim Ratcliffe នឹងត្រូវចរចាជាមួយក្លឹប Bayern Munich លើតម្លៃផ្ទេរសម្រាប់កីឡាករវ័យ ២៤ឆ្នាំ ដែលមានកុងត្រារហូតដល់ឆ្នាំ២០២៧៕