ក្លឹប Arsenal ចង់បានខ្សែការពាររបស់ក្លឹប Bologna

0

យោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាក្លឹប Arsenal បានសាកសួរអំពីការផ្ទេរខ្សែការពារវ័យ ២២ឆ្នាំកីឡាករ Riccardo Calafiori ដែលគាត់ក៏ស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Chelsea ផងដែរ។

កីឡាករ Riccardo Calafiori ត្រូវបានចាត់ទុកថាជាខ្សែការពារវ័យក្មេងដ៏ល្អម្នាក់ក្នុងព្រឹត្តិការណ៍ Euro ២០២៤ ហើយគាត់​អាច​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់ក្លឹប Arsenal ក្នុង​រយៈ​ពេល​វែង។

កីឡាករសញ្ជាតិអ៊ីតាលី អាចនឹងត្រូវចាប់ដៃគូរជាមួយនឹងកីឡាករ William Saliba ក្នុង​តំបន់​ការពារ​របស់ក្លឹប Arsenal។ ហើយគាត់ក៏ជាកីឡាករម្នាក់ ដែលអាចលេងក្នុងតំណែងជាខ្សែការពារឆ្វេងបានផងដែរ៕