យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាគ្រូបង្វឹកជម្រើសជាតិហុងគ្រីលោក Marco Rossi បាននិយាយអំពីស្ថានភាពកីឡាករ Barnabás Varga ថា៖
«ជីវិតរបស់ Barnabás Varga មិនស្ថិតក្នុងភាពគ្រោះថ្នាក់នោះទេ។ គាត់នឹងទទួលការវះកាត់បន្ទាប់ពីមានការប៉ះទង្គិចផ្ទៃមុខរបស់គាត់ ហើយគាត់មិនអាចជួយក្រុមសម្រាប់ការប្រកួតដែលនៅសល់ទៀតនោះទេ»៕