បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់

0

កំពត៖ ដោយបានការយកចិត្តទុកដាក់និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងការបង្រ្កាបនូវរាល់បទល្មើសផ្សេងៗ នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៨ និង ៣០ នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ និងបេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។

កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖
១/ឈ្មោះ លី សុផេង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិអូរច្រនាង ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
-ថ្នាំញៀន ០៤កញ្ចប់
-ទូរស័ព្ទ ០១គ្រឿង
-ម៉ូតូ ០១គ្រឿង

តាមចម្លើយជនសង្ស័យខាងលើឈ្មោះ លី សុផេង នៅវេលាម៉ោង ១៩ និង ៣០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន ០២នាក់ថែមទៀត៖
១/ឈ្មោះ យ័ន តាក់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
-ដាវ ០១ដើម
-ម៉ូតូ ០១គ្រឿង
-ទូរស័ព្ទ ០១គ្រឿង
២/ឈ្មោះ គង់ ចិត្ត ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិអូរច្រនាង ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ករណីខាងលើសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ និងដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាថ្នាំញៀនចំនួន ៤កញ្ចប់ ទម្ងន់ ៣៣.០០ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ទូរស័ព្ទដៃ ០២គ្រឿង
-ម៉ូតូ ០២គ្រឿង
-ដាវ ០១ដើម
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កម្លាំងជំនាញយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ