កីឡាករ Marc Guiu ខិតកាន់តែជិតការផ្ទេរមកកាន់ទឹកដីអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea កំពុងធ្វើការពិភាក្សាក្នុងការចុះហត្ថលេខាយកកីឡាករ Marc Guiu ដែលមានតម្លៃផ្តាច់កុងត្រាប្រមាណ ៦លានអឺរ៉ូ។

កិច្ចព្រមព្រៀងជាមួយនឹងកីឡាករ Guiu ជាកិច្ចព្រមព្រៀងរយៈពេលវែងមួយ ហើយកាន់តែខិតជិតដល់ភាពជោគជ័យ។ ក្លឹប Barca បានផ្តល់នៅកុងត្រាថ្មីសម្រាប់កីឡាកររូបនេះដូចគ្នា ប៉ុន្តែមិនទាន់បានទទួលការឆ្លើយតបពីកីឡាករនោះទេ៕