Van Dijk អាចនឹងសម្រេចចិត្តចាកចេញពីទឹកដីអឺរ៉ុប

0

យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាប្រធានក្រុម Liverpool កីឡាករ Virgil van Dijk អាចនឹងធ្វើការផ្ទេរនៅរដូវក្តៅនេះ ខណៈរូបគាត់កំពុងស្ថិតនៅក្នុងគោលដៅរបស់ក្លឹប Al Nassr របស់ Saudi Pro League។ ខ្សែការពារសញ្ជាតិហូឡង់វ័យ ៣២ ឆ្នាំដែលកុងត្រាជាមួយ Liverpool បន្តរហូតដល់ឆ្នាំ២០២៥ កំពុងមានបញ្ហាជាប់គាំងក្នុងការចរចាទៅលើការបន្តកុងត្រាថ្មី ដោយធ្វើអោយមានចម្ងល់អំពីអនាគតគាត់នៅទឹកដី Anfield ។

កីឡាករ Virgil van Dijk នៅតែជាខ្សែការពារកំពូលម្នាក់នៅទូទាំងពិភពលោក ទោះបីជាទម្រង់លេងរបស់ក្លឹប Liverpool កាលពីរដូវកាលកន្លងទៅមានភាពឡើងចុះក៏ដោយ។ ការដឹកនាំ និងសមត្ថភាពការពាររបស់គាត់មានសារៈសំខាន់ណាស់សម្រាប់ក្រុមហង្សក្រហម ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករម្នាក់មានការចង់បានពីក្លឹបធំៗ។ ក្លឹប Al Nassr ត្រូវបានគេរាយការណ៍ថាចង់ផ្ទេរយកគាត់ ដោយសម្លឹងមើលគាត់ជាអ្នកជំនួសអតីតតារា Manchester City កីឡាករ Aymeric Laporte ដែលកំពុងស្វែងរកការចាកចេញ៕