ខ្សែបម្រើស្លាបរបស់ក្លឹប Wolves កីឡាករ Pedro Neto បានធ្វើអោយក្លឹប Arsenal មានការចាប់អារម្មណ៍នៅរដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ GIVEMESPORT បានអោយដឹងថាលោក Mikel Arteta ត្រូវបានរាយការណ៍អំពីការចាប់អារម្មណ៍លើកីឡាករវ័យ ២៤ឆ្នាំដែលបច្ចុប្បន្នកំពុងតំណាងឱ្យព័រទុយហ្គាល់ក្នុងការប្រកួតជើងឯកអឺរ៉ុបឆ្នាំ២០២៤។ យោងតាមប្រភពដដែលបានអោយដឹងថា លោក Arteta ចង់ដឹកនាំក្លឹបកាំភ្លើងធំអោយបានលើកពាន Premier League ជាលើកដំបូងរបស់ខ្លួនក្រោយពួកគេខានលើកពាននេះជាង ២០ឆ្នាំ ដូច្នេះគាត់កំពុងជំរុញឱ្យមានការពង្រឹងបន្ថែមទៀតនៅរដូវក្តៅនេះ៕