កីឡាករ Aaron Anselmino កំពុងត្រូវបានចរចាដោយក្លឹបនៅអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea កំពុងធ្វើការពិភាក្សាជាមួយនឹងក្លឹប Boca Juniors ទៅលើការផ្ទេរខ្សែការពារកើតឆ្នាំ ២០០៥ កីឡាករ Aaron Anselmino។

ការចរចានឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទំនាក់ទំនងដំបូងបានធ្វើឡើងលើកីឡាករ និងភាគីក្លឹបសម្រាប់ខ្សែការពារអាហ្សង់ទីនដែលមានទេពកោសល្យ។ ក្លឹប Chelsea ចាត់ទុកកីឡាករ Anselminino ជាយុវជនដ៏មានទេពកោសល្យម្នាក់សម្រាប់ពេលអនាគត ខណៈខាងក្លឹប Boca Juniors បានធ្វើការជូនដំណឹងអំពីតម្លៃផ្តាច់កុងត្រារបស់កីឡាករប្រមាណ ២៥លានដុល្លារ៕