យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid នឹងទទួលបានប្រាក់លើស ១០លានអឺរ៉ូសម្រាប់ការអនុញ្ញាតអោយកីឡាករ Rafa Marin ទៅចូលរួមជាមួយនឹងក្លឹប Napoli ជាអចិន្ត្រៃយ៍ ហើយនឹង ៥លានអឺរ៉ួទៀតពីក្លឹប AC Milan សម្រាប់កីឡាករ Alex Jimenez។
កិច្ចព្រមព្រៀងរបស់កីឡាករ Alex Jimenez បានបោះត្រា និងចុះហត្ថលេខារួចរាល់។ សម្រាប់ការផ្ទេរ Rafa Marin កាន់តែខិតជិតរួចរាល់ហើយ។ សម្រាប់ការផ្ទេរទាំង ២នេះ ក្លឹប Real Madrid ក៏បានដាក់បញ្ចូលនៅលក្ខខណ្ឌទិញត្រលប់មកវិញផងដែរ៕