យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Aston Villa ត្រៀមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរយកកីឡាករ Ian Maatsen នៅថ្ងៃនេះ បន្ទាប់ពីទទួលបានការយល់ព្រមពីសំណាក់ក្លឹប Chelsea។
ក្លឹប Aston Villa និងក្លឹប Chelsea បានព្រមព្រៀងគ្នាក្នុងតម្លៃ ៣៧.៥លានផោនសម្រាប់កីឡាករ Maatsen ទៅចូលរួមជាមយយនឹងក្រុមលោក Unai Emery បន្ទាប់ពីព្រឹត្តិការណ៍ Euro។ ដោយឡែកក្លឹប Borussia Dortmund ក៏ចង់បានកីឡាករ Maatsen ដែរ ប៉ុន្តែក្លឹប Aston Villa បានធ្វើបទបង្ហាញអំពីសំណើរដ៏ល្អរបស់ខ្លួនទៅកាន់ក្លឹប Chelsea ហើយទទួលបានការយល់ព្រម។ Villa នឹងផ្ញើសំណើកិច្ចសន្យាផ្លូវការរបស់ Maatsen នៅប៉ុន្មានម៉ោងបន្ទាប់ ដើម្បីធ្វើការព្រមព្រៀងគ្នាទាំងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនផងដែរ៕