យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Son បានធ្វើការឆ្លើយតបទៅកាន់ការសុំទោសរបស់កីឡាករ Rodrigo Bentancur ថា៖
«ខ្ញុំបាននិយាយជាមួយ Rodrigo Bentancur។ គាត់បានធ្វើខុស គាត់ដឹងរឿងនេះហើយបានសុំទោស។ គាត់មិនមានបំណងចង់និយាយអ្វីដែលប្រមាថដោយចេតនានោះទេ។ យើងជាបងប្អូននឹងគ្នា ហើយមិនមានអ្វីប្រែប្រួលទាល់តែសោះ។ យើងបានឆ្លងផុតរឿងនេះហើយ យើងរួបរួមគ្នា ហើយយើងនឹងត្រលប់មកជាមួយគ្នាវិញនៅ Pre-Season ដើម្បីប្រយុទ្ធសម្រាប់ក្លឹបយើង»៕