កីឡាករវ័យក្មេង Yamal បង្ហាញមហិច្ឆិតាមួយនៅ Barcelona

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Lamine Yamal បាននិយាយអំពីអនាគតរបស់គាត់ថា៖ «ខ្ញុំសង្ឃឹមថានឹងក្លាយជាវីរបុរសរបស់ Barça។ ខ្ញុំចង់ស្នាក់នៅទីនេះ និងធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំសម្រាប់រយពេលច្រើនឆ្នាំទៅមុខទៀត»។

ក្លឹប Barcelona បានរៀបចំនៅសំណើរកុងត្រាថ្មីរួចរាល់ហើយសម្រាប់កីឡាករ Lamine ដែលមានសុពលភាពដល់ខែកក្កដា ឆ្នាំ២០២៥ នៅពេលដែលគាត់ចូលវ័យ ១៨ឆ្នាំ៕