ក្លឹបមួយនៅអង់គ្លេសបដិសេធកីឡាករ McKennie

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham មិនបានធ្វើការលើការផ្ទេរយកកីឡាករ Weston McKennie របស់ក្លឹប Juventus នោះទេ។

នៅពេលនេះគឺក្លឹប Juventus និង Aston Villa កំពុងចរចាលើការដោះដូរកីឡាករ Douglas Luiz, Iling Jr និង McKennie។ ចំណុចសំខាន់នៃការផ្ទេរមួយនេះគឺជាការព្រមព្រៀងគ្នារវាងកីឡាករ McKennie និងក្លឹប Juventus ទៅលើលក្ខខណ្ឌចាកចេញ៕