Angel Di Maria កំពុងពិចារណាក្នុងការចាកចេញពីទឹកដីអឺរ៉ុប

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាវីរបុរសអាហ្សង់ទីន Angel Di Maria មិនទាន់យល់ព្រមលើកិច្ចព្រមព្រៀងក្នុងការទៅចូលរួមជាមួយនឹងក្លឹប Inter Miami នៅ MLS ដោយគ្មានតម្លៃខ្លួននោះទេ។

តាមប្រភពដដែលបានអោយដឹងថាមានការចាប់អារម្មណ៍កាលពីសប្តាហ៍មុន ប៉ុន្តែមិនទាន់មានការព្រមព្រៀងណាមួយ ឫក៏ឈានដល់ដំណាក់កាលបញ្ចប់នៃការចរចានោះទេ។ កីឡាករ Angel Di Maria នៅសល់កុងត្រាជាមួយនឹងក្លឹប Benfica ដល់ថ្ងៃទី៣០ ខែមិថុនា៕