យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Paris Saint-Germain បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Benfica និងកីឡាករជម្រើសជាតិព័រទុយហ្គាល់ Joao Neves នៅរដូវក្តៅខាងមុខនេះ។
ក្លឹប PSG នឹងត្រូវប្រកួតប្រជែងជាមួយនឹងក្លឹប Arsenal និង Manchester United ក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ១៩ឆ្នាំរូបនេះ។ ទោះជាយ៉ាងណាក៏ដោយក្លឹប Benfica បានកំណត់តម្លៃផ្តាច់កុងត្រារបស់កីឡាកររូបនេះចំនួន ១២០អឺរ៉ូ នៅក្នុងកិច្ចសន្យារបស់គាត់៕