Arsenal កំពុងធ្វើការសាកសួរអំពីខ្សែបម្រើរបស់ក្លឹប Everton

0

យោងតាមការចេញផ្សាយរបស់ Liverpool Echo បានអោយដឹងថាក្លឹប Arsenal បានធ្វើការសាកសួរអំពីខ្សែបម្រើរបស់ក្លឹប Everton គឺកីឡាករ Amadou Onana។

អ្នកចាត់ការលោក Mikel Arteta បានធ្វើការកោតសរសើរកីឡាករសញ្ជាតិបែលហ្ស៊ិកជាយូរយារណាស់មកហើយ ហើយជារឿយៗក៏មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្រុមកាំភ្លើងធំ។

ឥឡូវនេះក្លឹបបានចាត់វិធានការជាក់ស្តែង ដើម្បីធ្វើសកម្មភាពលើចំណាប់អារម្មណ៍នោះដោយទំនាក់ទំនងទៅក្លឹប Everton ទាក់ទងនឹងការផ្ទេរដ៏មានសក្តានុពលមួយ។ ក្លឹប Everton បានទាមទារនៅតម្លៃប្រមាណ ៥០លានផោនសម្រាប់ខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះ៕