អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន១៣នាក់ (ស្រី០២នាក់) ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្ក្រាបបានចំនួន០៣លើក ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងខេត្តកំពង់ស្ពឺ៕
ប្រភព៖ GRK News