ក្លឹប Real Madrid កំពុងធ្វើការតាមដានយ៉ាងចិត្តទុកដាក់ទៅលើអ្នកចាំទី Joan Garcia របស់ក្លឹប Espanyol ខណៈបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាក្លឹបយក្សនៅអេស្ប៉ាញកំពុងពិចារណាយកគាត់មកធ្វើជាអ្នកចាំទីជម្រើសទី២ ស្របពេលដែលកីឡាករ Andriy Lunin អាចនឹងចាកចេញនៅរដូវក្តៅនេះ។
កីឡាករ Garcia ដែលមានវ័យ ២៣ឆ្នាំបានធ្វើអោយមានការចាប់អារម្មណ៍ក្នុងការបង្ហាញខ្លួនអោយក្លឹប Espanyol ជាពិសេសនៅក្នុងការប្រកួតសំខាន់ៗនាពេលថ្មីៗនេះ។ គាត់បានបង្ហាញខ្លួននៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្លឹប Espanyol ប្រកួតស្នើរ០ទល់នឹង០ជាមួយក្លឹប Sporting Gijon កាលពីថ្ងៃព្រហស្បត្តិ៍ ដែលលទ្ធផលនេះបានធានានៅកៅអីរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ និងរក្សាក្តីសង្ឃឹមរបស់ពួកគេក្នុងការឡើងទៅកាន់ LaLiga បន្ត។
ការបង្ហាញខ្លួនអោយក្រុមជម្រើសដំបូងរបស់កីឡាករ Garcia គឺបានកើតឡើងនៅក្នុងខែមីនា បន្ទាប់ពីអ្នកចាំទីជម្រើសដំបូងរបស់ក្លឹប Espanyol គឺកីឡាករ Fernando Pacheco មានបញ្ហារបួស។ បន្ទាប់ពីរបួសលើអ្នកចាំទីជម្រើសដំបូងរបស់ Espanyol គឺ Fernando Pacheco ។ ចាប់តាំងពីពេលនោះមក Garcia បានបង្ហាញទម្រង់លេងខ្លាំង ដែលមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពី Real Madrid ប៉ុណ្ណោះទេ ថែមទាំងមានក្លឹបនៅ Premier League ជាច្រើនផងដែរ៕