Fulham ចង់បានកីឡាករម្នាក់របស់ Man City មកជំនួសកន្លែងរបស់កីឡាករ Joao Palhinha

0

យោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាក្លឹប Fulham បានសម្លឹងឃើញកីឡាករ Kalvin Phillips របស់ក្លឹប Manchester City ក្នុងការមកជំនួសកីឡាករ Joao Palhinha ដែលអាចនឹងចាកចេញនៅក្នុងរដូវក្តៅនេះទៅកាន់ក្លឹប Bayern Munich។

ក្លឹប Bayern Munich បានដាក់សំណើរដែលមានតម្លៃ ៣០លានផោនសម្រាប់ផ្ទេរយកកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ប៉ុន្តែក្រុមរបស់លោក Marco Sliva បានច្រានចោលនៅសំណើរនេះហើយ។ ក្លឹបដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់មួយនេះ នឹងធ្វើការដាក់នៅសំណើរថ្មីមួយដែលអាចមានតម្លៃប្រមាណ ៦០លានផោន។

ប្រសិនជាខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះផ្ទេរទៅកាន់កីឡដ្ឋាន Allianz Arena នោះកីឡាករ Phillips ក្លាយជាគោលដៅកំពូលដែលនឹងត្រូវមកកាន់ក្លឹប Fulham៕