មានក្លឹប ២នៅ Premier League ចាប់អារម្មណ៍ចង់បាន Kubo

0

ក្លឹប Tottenhma Hotspur កំពុងមានពាក្យចចាមអារ៉ាមក្នុងការដាក់សំណើរមានតម្លៃ ៤២លានផោន ដើម្បីផ្ទេរយកខ្សែបម្រើស្លាប Real Sociedad កីឡាករ Takefusa Kubo។

នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថា ការពិតទៅសំណើរនេះគឺវាទាបជាងតម្លៃផ្តាច់កុងត្រារបស់ Kubo ដែលមានតម្លៃប្រមាណ ៥០លានផោន។

មានពាក្យចចាមអារ៉ាមថាលោក Ange Postecoglou នឹងរៀបចំសំណើរមួយផ្សេងទៀត ដែលមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃផ្តាចកុងត្រារបស់ Kubo ប្រសិនជាសំណើរទីមួយត្រូវបានបដិសេធ។ បន្ទាប់ពីរដូវកាលដ៏លេចធ្លោនៅ La Liga បានធ្វើអោយមានពាក្យចចាមអារ៉ាមថាក្លឹប Aston Villa ក៏ចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិជប៉ុននេះដែរ៕