អ្នកគាំទ្រសម្រុកចូលទីលានហ្វឹកហាត់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់

0

ក្រុមរបស់លោក Roberto Martinez កំពុងរៀបចំខ្លួនសម្រាប់ការប្រកួត Euro ២០២៤ ដោយក្រុមជម្រើសជាតិព័រទុយហ្គាល់បានធ្វើការហ្វឹកហាត់ក្រោមក្រសែភ្នែករបស់អ្នកគាំទ្រ ៨០០០នាក់។ បរិយាកាសដំបូង គឺមានភាពរំភើប ប៉ុន្តែក្រោយមកបានប្រែទៅជាភាពច្របូកច្របល់ នៅពេលដែលអ្នកគាំទ្ររាប់សិបនាក់បានសម្រុកចូលមកក្នុងទីលាន នៅពេលក្រុមកីឡាករកំពុងប្រជុំគ្នាត្រៀមហ្វឹកហាត់។ ទោះបីជាមានការខិតខំប្រឹងប្រែងពីបុគ្គលិកសន្តិសុខ ដែលព្យាយាមទប់ស្ថានការណ៍ក៏ដោយ ក៏អ្នកគាំទ្របានចូលទៅជិតកីឡាករព័រទុយហ្គាល់យ៉ាងគ្រោះថ្នាក់។

ក្នុងពេលមានភាពចលាចលនេះ កីឡាករ Sa បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ខណៈដែលគាត់បានរត់ចម្ងាយ ៥០យ៉ាត ដើម្បីទៅជួយទប់ស្កាត់អ្នកគាំទ្រកុំអោយចូលទីលាន។

កីឡាករ Cristiano Ronaldo ដែលជាតួសំខាន់ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ច្បាស់ជាទាក់ទាញចិត្តអ្នកគាំទ្រដែលបានចូលមលមើលការហ្វឹកហាត់។ ការទន្ទឹងរង់ចាំមើលកីឡាករ Ronaldo ចូលមកហ្វឹកហាត់ ដោយមានអ្នកគាំទ្រចង់ឃើញខ្សែប្រយុទ្ធជើងចាស់ដែលកំពុងរៀបចំសម្រាប់ការប្រកួតអន្តរជាតិដ៏ធំលើកទី ១១ របស់គាត់។

ការហ្វឹកហាត់បើកចំហដំបូងនេះបានផ្តល់នៅសំបុត្រចំនួន ៦,០០០ សន្លឹកដោយឥតគិតថ្លៃដល់អ្នកគាំទ្រ ដែលអនុញ្ញាតឱ្យពួកគេបានឃើញកីឡាករដែលពួកគេចូលចិត្តនៅក្នុងសកម្មភាពហ្វឹកហាត់។ ភាពច្របូកច្របល់នេះបានបញ្ជាក់ពីប្រជាប្រិយភាពដ៏យូរអង្វែងរបស់ Ronaldo និងការរំពឹងទុកខ្ពស់ជុំវិញការប្រកួតរបស់ព័រទុយហ្គាល់នៅក្នុងព្រឹត្តិការណ៍នេះ។ ព័រទុយហ្គាល់នឹងចាប់ផ្តើមប្រកួតជាមួយនឹង ក្រូអាតនៅថ្ងៃទី១៨ ខែមិថុនា៕