លោក Fabian Hürzeler បានបំបែកកំណត់ត្រានៅ Premier League ក្រោយបានក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹប Brighton

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Fabian Hürzeler បានក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹប Brighton ដើម្បីមកជំនួយកន្លែងរបស់លោក De Zerbi។

លោក Fabian Hürzeler បានក្លាយជាអ្នកចាត់ការវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រ Premier League គឺគាត់មានអាយុត្រឹមតែ ៣១ឆ្នាំ ដោយកើតនៅខែកុម្ភៈ ឆ្នាំ១៩៩៣។ កុងត្រារបស់គាត់ជាមួយក្លឹបមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧៕