ក្លឹបនៅទឹកដីអារ៉ាប់កំពុងរង់ចាំការសម្រេចចិត្តរបស់ Nacho

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Nacho នៅតែមិនទាន់ព្រមព្រៀងនៅលក្ខខណ្ឌជាមួយនឹងក្លឹប Al Ittihad បន្ទាប់ពីក្លឹបនៅ Saudi Pro League បានផ្តល់នៅសំណើរកុងត្រា ២ឆ្នាំសម្រាប់គាត់។

ខាងក្លឹប Real Madrid ក៏នៅតែរង់ចាំការទំនាក់ទំនងផ្លូវការចុងក្រោយរបស់គាត់អំពីការសម្រេចចិត្តអំពីអនាគតរបស់គាត់។ ក្លឹប Al Ittihad កំពុងរង់ចាំគាត់ ប៉ុន្តែក៏ត្រូវការការសម្រេចចិត្តរបស់ Nacho ដូចគ្នា៕