ទំនាក់ទំនងរបស់ Antony ជាមួយលោក Ten Hag មានភាពមិនប្រក្រតី

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Laurie Withwell អ្នកសារព័ត៌មានរបស់ Teh Athletic បានបញ្ជាក់ថា៖ «Ten Hag ត្រូវ​បាន​គេ​និយាយ​ថា​មានការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែលការផ្ទេរយកកីឡាករ Antony មិនគឺមិនទទួលបានផលជាទីគាប់ចិត្ត… ដូច​ជា​មាន​រឿង​ជា​ច្រើន​កំពុង​កើត​ឡើង»។

ប្រភពដដែលបានអោយដឹងថា៖ «ឧទាហរណ៍ នៅពេលដែល Antony បានប្រកែកជាមួយ Ten Hag អំពីការលេងនៅខ្សែការពារឆ្វេងទល់នឹង Liverpool ក្នុង FA Cup លោក Ten Hag បានច្រានគាត់នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយប្រាប់គាត់ថាគាត់ត្រូវតែលេងកន្លែងដែលគាត់ត្រូវបានគេប្រាប់»។

«លោក Erik ten Hag ក៏បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះកីឡាករ Antony នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ បន្ទាប់ពីគាត់បានអង្គុយនៅកៅអីបម្រុង នៅពេលដែលក្លឹប Man Utd យកឈ្នះទៅលើ Everton ក្នុងលទ្ធផល ២ទល់នឹង០ កាលពីខែមិនា ដែលនេះបានបង្ហាញអំពីកម្រិតដែល Antony ហាក់ដូចជាប៉ះពាល់យ៉ាងខ្លាំង»៕