ទីបំផុតក្លឹប Man Utd ព្រមទម្លាក់តម្លៃខ្លួនរបស់ Sancho

0

ក្លឹប Manchester United ត្រៀមក្នុងការទម្លាក់តម្លៃខ្លួនរបស់កីឡាករ Jadon Sancho នៅរដូវក្តៅនេះ ដែលមានន័យថាក្លឹបដែលចង់បានគាត់អាចនឹងបើការចរចាផ្ទេរមួយនេះបាន។

នេះបើយោងតាមការចេញផ្សាយរបស់ BBC បានអោយដឹងថាក្លឹប United បានទម្លាក់តម្លៃផ្ទេររបស់កីឡាករ Jadon Sancho ពី ៥៥លានផោន មកត្រឹម ៤០លានផោន ដែលបញ្ចុះរហូតដល់ ១៥លានផោន។

កីឡាករ Sancho ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឆ្នាំ២០២៣-២៤ ខណៈពេលកំពុងខ្ចីជើងនៅ Borussia Dortmund គឺជាគោលដៅសំខាន់មួយរបស់ក្លឹប Bundesliga ៕