ក្លឹប Juventus មានបំណងចង់នាំយកកីឡាករ Mason Greenwood ទៅកាន់ទីក្រុង Turin នៅរដូវក្តៅនេះ ប៉ុន្តែក្លឹប Manchester United បានទាមទារនៅតម្លៃខ្លួនកីឡាកររូបនេះប្រមាណ ៥០លានអឺរ៉ូ។
ទោះជាយ៉ាងណាក៏ដោយក្លឹបសេះបង្កង់កំពុងសម្លឹងមើលការពិភាក្សាជាមួយ Manchester United អំពីតម្លៃនោះ ហើយបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាលោក Gianluca Di Marzio បានអោយដឹងថាក្លឹប Juventus បានបើកនៅកញ្ចប់ទឹកប្រាក់ប្រមាណ ៣០លានអឺរ៉ូ សម្រាប់ការផ្ទេរយក Greenwood៕