Man Utd នាំមុខក្លឹប ២ផ្សេងទៀតក្នុងប្រជែងយកខ្សែប្រយុទ្ធរបស់ក្លឹប Bologna

0

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky Sports បានឱ្យដឹងថា Manchester United កំពុងនាំមុខការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Joshua Zirkzee របស់ក្លឹប Bologna ដោយកីឡាកររូបនេះត្រូវបានគេចាត់ទុកថាជាគោលដៅកំពូលសម្រាប់ក្លឹប។

កីឡាករ Joshua Zirkzee បានស៊ុតបញ្ចូលទី ១១គ្រាប់នៅ Serie A នឹងបានរួមចំណែកបញ្ជូនបាល់អោយមិត្តរួមក្រុម ៤ដង នឹងជួយអោយក្លឹប Bologna បញ្ចប់នៅក្នុងលេងរៀងទី ៥។

ក្លឹប Manchester United នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងពីក្រុម AC Milan និង Juventus សម្រាប់ការចុះហត្ថលេខារបស់គាត់៕