Atletico Madrid ចង់បានខ្សែការពាររបស់ក្លឹប Real Sociedad

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atletico Madrid កំពុងធ្វើការពិភាក្សា ដើម្បីឈានដល់ការបញ្ចប់ការព្រមព្រៀងក្នុងការផ្ទេរកីឡាករ Robin Le Normand ក្នុងពេលឆាប់ៗនេះ។

ការចរចាកំពុងដំណើរការរវាងក្លឹបទាំង ២ ខណៈក្លឹប Atléti ចង់ឱ្យគាត់ក្លាយជាខ្សែការពារកណ្តាលដំបូងត្រូវបានចុះហត្ថលេខា។ លក្ខខណ្ឌផ្ទាល់ខ្លួនបានព្រមព្រៀងរួចរាល់ ហើយនៅពេលនេះនៅសល់តែកិច្ចព្រមព្រៀងរវាងក្លឹបនោះទេ៕